ចលនាមាតាធម្មជាតិ គឺជាចលនាមួយដែលធ្វើការដោយស្ម័គ្រចិត្ដ និងលះបង់ដើម្បីការពារទ្រព្យសម្បត្ដិធនធានធម្មជាតិដ៏មានតម្លៃនៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ យុទ្ធនាការប្រកបដោយប្រសិទ្ធភាព បូករួមជាមួយការច្នៃប្រឌិតខ្ពស់ និងអហឹង្សាររបស់យើង បានធ្វើអោយរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនឯកជន មានការផ្លាស់ប្ដូរក្នុងការគិតគូរអំពីបញ្ហាបរិស្ថាននៅកម្ពុជា ចំពោះការអភិវឌ្ឍន៍របស់ពួកគេ។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពពួកយើងកំពុងមានឥទ្ធិពលទៅលើមតិសាធារណៈជនគ្រប់កម្រឹត ក្នុងការជជែក ពិភាក្សាដេញដោយ អំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះផងដែរ យើងក៏បានដើរតួយ៉ាងសំខាន់ ក្នុងការបំផុសគំនិតប្រជាជនកម្ពុជាជាច្រើន ជាពិសេសយុវជន ឲ្យហ៊ានប្រើប្រាស់សិទ្ធិសេរីភាព ដែលការពារដោយច្បាប់ជាតិ និងអន្ដរជាតិ ឲ្យហ៊ានចេញមុខការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ប្រកបដោយភាពក្លាហាន និងប្រសិទ្ធភាព ក្នុងការជួយផ្លាស់ប្ដូរប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសប្រជាធិបេតយ្យពេញលេញនាពេលអនាគត។
ចលនាមាតាធម្មជាតិ ពឹងផ្អែកលើការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធរួមមាន៖ ពីបុគ្គល មូលនីធិខ្នាតតូច នឹងមធ្យមពីគ្រប់ដៃគូរ ដើម្បីអាចអោយពួកយើងពង្រីកសកម្មភាពដ៏មានប្រសិទ្ធភាពនេះ បានយ៉ាងទូលំទូលាយបន្ដទៀត។
ពួកយើងប្រើប្រាស់ការបរិច្ចាករបស់អ្នកទៅលើ៖
+ គាំទ្រសកម្មជនរបស់យើង ចំពោះភាពក្លាហាន និងហានិភ័យ: ជាលទ្ធផលដោយផ្ទាល់នៃការងារដ៏មានប្រសិទ្ធភាពរបស់យើង ក្នុងការលាតត្រដាងអំពីឧក្រឹដ្ឋកម្មនៃការកាប់បំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា សកម្មជនជួរមុខរបស់យើងតែងតែត្រូវបានយាយី ម្ដងហើយ ម្ដងទៀតពីសំណាក់រដ្ឋាភិបាល និងតុលាការដែលមិនមានឯករាជ្យ។ ជាក់ស្ដែងចាប់តាំងពីឆ្នាំ២០១៥មក សកម្មជនជួរមុខសរុប១១នាក់ ត្រូវបានចោទប្រកាន់ នឹងចាប់ឃុំខ្លួនក្នុងពន្ធធនាគារតាមទំនើងចិត្ដ ពី៤ខែកន្លះ រហូតដល់ជាង១៤ខែ ដោយគ្រាន់តែពួកគេចង់ការពារធនធានធម្មជាតិ ដែលជាទ្រព្យសម្បត្ដិដ៏មានតម្លៃ កំពុងប្រឈមមុខជាមួយហានិភ័យកាន់តែខ្លាំងៗនៅក្នុងប្រទេសកម្ពុជា។ ការបរិច្ចាករបស់អ្នក ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសគឺនៅពេលណាដែលសកម្មជនជួរមុខរបស់យើង កំពុងជាប់ក្នុងពន្ធធនាគារ ឬដាក់អោយស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងតែងពីតុលាការ ឧទាហរណ៍៖ ផ្ដល់ឲ្យសកម្មជនយើង ទិញអាហារបន្ថែមដែលជាតម្រូវការ ឬផ្ដល់ការផ្គត់ផ្គង់ជូនសមាជិកគ្រួសាររបស់ពួកគេ ដែលកំពុងជួបបញ្ហាជីវភាពជាដើម។
ចលនាមាតាធម្មជាតិ តែងតែត្រូវបានសារព័ត៌មានជាតិ និងអន្ដរជាតិចុះផ្សាយអំពីសកម្មភាពរបស់យើង។
ចុចទីនេះ ដើម្បីមើលសារពត៌មានដែលបានចុះផ្សាយពីយើង។
+ Support our brave - and at risk - activists; Directly as a result of our very effective work in exposing the destruction of the country's natural resources, MNC activists have been time and again harassed by the government and its non-independent courts. Since 2015, 11 of our frontline activists have been arbitrarily jailed for anything from 4 and a half months to 14 months, simply for wanting to protect our country's increasingly-at risk environment. Donations such as yours play an especially vital role whenever we have activists in jail, or under strict court supervision, for example allowing the activists to buy much-needed extra food rations, or providing much-needed financial support to their families.
+ Expand the scope & nature of our work; We are constantly trying to find ways to not just stay active despite the increasingly-repressive nature of the Cambodian regime, but also to expand and grow. While MNC got started in 2012 merely as campaign to stop a (senseless) hydroelectric dam from being built - a campaign which btw we won! :) - since then we have expanded into other issues such as: excessive marine and riverine extraction of sand causing dramatic decline in fish-stocks as well as riverbank collapses; raw sewage being dumped into pristine beaches, illegal privatization of the country's islands and other protected areas, and many other issues.
We are dedicated to improving the lives of those in our community. Your contribution today helps us make a difference.
MNC has very strict anti-discrimination policies in place. At least half of our members identify as female, while we also take pride that at least a quarter of our team identifies as LGTBIQ+.
We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.