
ចលនាមាតាធម្មជាតិ គឺជាក្រុមសង្គមស៊ីវិលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលធ្វើការតាំងពីឆ្នាំ ២០១២ ជាមួយសកម្មជនសិទ្ធិមនុស្សជួរមុខដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។
បេសកកម្មចម្បងរបស់យើងគឺជួយ និងធ្វើការជាមួយប្រជាជនកម្ពុជាដែលមានភាពក្លាហាន និងហ៊ានប្រថុយប្រថាន ទៅលើការការពារធនធានធម្មជាតិ។ ការងារចម្បងរបស់យើងផ្តោតលើការលាតត្រដាងដល់ទស្សនិកជន នៅសកកម្មភាពហួសហេតុជុំវិញ ការបំផ្លិចបំផ្លាញបរិស្ថាន និងការរំលោភសិទ្ធិមនុស្ស ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ដើម្បីបិទបាំង ដោយកង្វះការគ្រប់គ្រងត្រឹមត្រូវ និងច្បាស់លាស់ ដែលបានកំពុងកើតមានជាបន្ដបន្ទាប់។
ទោះបីជាត្រូវបានទទួលរងការយាយីតាមអំពើចិត្តជាប្រចាំក៏ដោយ ក៏យើងនៅតែបន្តខិតខំទៅមុខ ដោយជូនដំណឹងដល់ប្រជាជនកម្ពុជារាប់លាននាក់អំពីអ្វីដែលកំពុងកើតឡើងពិតប្រាកដនៅក្រោមឈ្មោះដែលហៅថាការអភិវឌ្ឍន៍។
សូមគាំទ្រពួកយើងក្នុងការការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា។




គ្មានទឹកលូ គ្មានសម្រាប គ្មានបនល្បែង គ្មានសំណង់អនាធិបតេយ្យ និងគ្មានដីសម្បទានសេដ្ឋកិច្ច។ ផ្ទុយទៅវិញ នៅទីនេះអ្នកនឹងឃើញសម្រស់នៃកោះឋានសួគ៌គ្មានអ្វីប្រៀបផ្ទឹមបាន។ ពួកយើងមានមោទនៈភាពដែលបានឃើញកន្លែងស្រស់ត្រកាលបែបនេះ ដែលបន្សល់ទុកដោយដូនតាខ្មែររហូតមកដល់សព្វថ្ងៃ។
យើងទាមទារឱ្យកោះដ៏អាថ៌កំបាំង គ្របដណ្តប់ដោយព្រៃ និងជាកោះដ៏ធំបំផុតរបស់ប្រទេសនេះ ត្រូវបានប្រកាសជាផ្លូវការដាក់ជាតំបន់ការពារ ហើយត្រូវបានរក្សាក្នុងស្ថានភាពបច្ចុប្បន្នរបស់វាយ៉ាពេញលេញ សម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយ។

ជាច្រើនឆ្នាំមកនេះ ភ្នាក់ងាររដ្ឋាភិបាលបានជួយ និងលុបបំបាត់ការទាញយក និងការរត់ពន្ធខ្សាច់សមុទ្ររាប់លានតោនពីមាត់ព្រែកនៃខេត្តកោះកុងទៅកាន់ប្រទេសមួយចំនួន ជាពិសេសប្រទេសសិង្ហបុរី ក្រោមលេសដ៏គួរឱ្យអស់សំណើចថា 'ព្រែក’ ត្រូវធ្វើឱ្យស៊ីជ្រៅសម្រាប់គោលបំណងនាវាចរណ៍' ឬថាវាកាត់បន្ថយ 'បាក់ច្រាំង' ។ បន្ទាប់ពីមានការតស៊ូមតិពីមូលដ្ឋានជាច្រើនឆ្នាំ និងការលាតត្រដាងយ៉ាងទូលំទូលាយ
លើការបោកប្រាស់ជាទ្រង់ទ្រាយធំពីសំណាក់ក្រុមរបស់យើង ការនាំចេញខ្សាច់សមុទ្រត្រូវបានបញ្ឈប់តាំងពីចុងឆ្នាំ 2016។ ជាអកុសលការទាញយកខ្សាច់ទន្លេនៅជុំវិញរាជធានីភ្នំពេញដែលបណ្តាលឱ្យច្រាំងទន្លេរីករាលដាល និង ការនាំចេញខ្សាច់ស៊ីលីកាដោយសម្ងាត់បន្តដោយមិនឈប់ឈរ។

ជាយុទ្ធនាការដំបូង និងជោគជ័យបំផុតរបស់យើងកន្លងមក។ រៀបចំផែនការដោយរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីពន្លិចផ្នែកដ៏ស្រស់ត្រកាលនៃជួរភ្នំក្រវាញទៅក្នុងទំនប់វារីអគ្គិសនីដែលមានផលិតភាពទាបត្រូវបានបញ្ឈប់ពាក់កណ្តាលទីដោយការធ្វីយុទ្ធនាការាច្រើនឆ្នាំ។ ទំនប់នេះនឹងបំផ្លាញជម្រដ៏សំខាន់បំផុតមួយសម្រាប់សត្វព្រៃជាច្រើនប្រភេទរបស់កម្ពុជា ដែលក្នុងនៅរួមមានក្រពើភ្នំ ត្រីនាគដ៏គម្រ ហើយបណ្តេញអ្នកភូមិជនជាតិដើមភាគតិចជិត ២ពាន់នាក់ចេញពីទឹកដីកំណើតដូនតារបស់ពួកគេ។ ទោះបីជាគម្រោងសាងសង់ទំនប់នេះត្រូវបានលុបចោលជាផ្លូវការក៏ដោយ ក៏ការគំរាមកំហែងដល់ទឹកដីស្រស់ត្រកាលនេះនៅតែអាចបន្តកើតមាន។
Cambodia: Conviction of youth activists a further blow to Cambodia’s environmental movement (Amnesty International)
វីដេអូដែលផលិតឡើងដោយពួកយើងផ្ទាល់ អំពីយុទ្ធនាការនីមួយៗ ឬអំពីបញ្ហាបរិស្ថានដែលកំពុងត្រូវបានបំផ្លាញ បានទាក់ទាញចំនួនអ្នកចូលមើលពីគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនគួរអោយកត់សម្គាល់ និងទទួលបានលទ្ធផលជាដំណោះស្រាយពីភាគីពាក់ព័ន្ធ។ វីដេអូទាំងអស់នោះ ទទួលបានការចាប់អារម្មណ៍ និងត្រូវបានគេពេញនិយមតាមដាន រហូតដល់មានចំនួនអ្នកចូលមើលរាប់សែននាក់ ឬជួនកាលរហូតដល់រាប់លាននាក់ផងដែរនៃប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនទូទាំងពិភពលោក។ ក្ដីរំពឹងទុកយ៉ាងខ្លាំងរបស់យើងចំពោះរបាយការណ៍នៃវីដេអូនីមួយៗ ត្រូវបានគេនិយាយតៗគ្នា ពីផ្ទះមួយ ទៅផ្ទះមួយ ពីកន្លែងធ្វើការមួយ ទៅកន្លែងធ្វើការមួយទៀតនៅទូទាំងប្រទេស។ ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ ចលនាមាតាធម្មជាតិ ដែលត្រូវបានបង្កើតឡើងដោយយុវជនកម្ពុជាទាំងស្រុង បានបង្កើតមាតិការនៃវីដេអូនីមួយៗ តាមរយៈការចុះផ្ទាល់ដល់ទីតាំងរងផលប៉ះពាល់ ពិសេសតាមរយៈមធ្យោបាយផ្សេងៗ ដែលសាធារណៈជននៅទូទាំងប្រទេស បានផ្ដល់មកកាន់ពួកយើង ក្នុងការរៀបចំផលិតជាវីដេអូ ដើម្បីអោយមានដំណោះស្រាយទៅលើបញ្ហាទាំងអស់នោះ។
វាមិនមានអ្វីជាអាថ៌កំបាំងទាល់តែសោះ ចំពោះរូបមន្តដែលពួកយើងមានប្រជាប្រិយលើការផលិត និងផ្សព្វផ្សាយវីដេអូរបស់យើងកន្លងមក។ ពួកយើងគ្រាន់តែផ្តល់នូវខ្លឹមសារ ឬមាតិកាផ្សេងៗដែលអាចទុកចិត្តបាន ហើយមានសារៈសំខាន់ ដែលប្រជាជនកម្ពុជាមិនបានដឹង ព្រោះតែមានការលាក់បាំងព័ត៌មានដ៏សំខាន់ទាំងអស់នោះកាន់តែច្រើនឡើងៗពីសំណាក់រដ្ឋាភិបាល ដែលជាអ្នកមានតួនាទីចាំបាច់ក្នុងការបង្ហាញព័ត៌មានដ៏មានសារៈសំខាន់ទាំងអស់នោះ ទៅដល់សាធារណៈជនបានដឹង ក្នុងនាមជាម្ចាស់វាសនានៃប្រទេសកម្ពុជា។ ហើយក្នុងកាលៈទេសៈដ៏តានតឹងនៃវិសាលភាពក្នុងការផ្សព្វផ្សាយ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនត្រូវបានបិទ និងបង្ខំចិត្ដចាកចេញទៅក្រៅប្រទេស ដោយសារតែមានការធ្វើបាបពីសំណាក់អាជ្ញាធរ ជាពិសេសអ្នកដែលតែងតែហ៊ាននិយាយការពិតអំពីបញ្ហានៅក្នុងប្រទេសកម្ពុជា។ មានប្រភពប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតិចតួចណាស់នៅក្នុងប្រទេស ដែលកំពុងមានវត្ដមាននៅក្នុងប្រទេស ខណៈប្រព័ន្ធផ្សព្វផ្សាយភាគច្រើននៅក្នុងប្រទេស កំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយត្រូវបានអូសទាញដោយគណបក្សកាន់អំណាច។
បើទោះបីជាមានការគម្រាមកំហែងបែបនេះក៏ដោយ ក្រុមសកម្មជនដ៏ក្លាហានរបស់យើង បដិសេធមិននៅស្ងៀម ហើយបានបន្ដរាយការណ៍ព័ត៌មានអំពីយុទ្ធនាការរបស់ពួកគេជាបន្ដបន្ទាប់។ ពួកគេបានស៊ូទ្រាំ និងជំនះរាល់ការយាយី ការជិះជាន់ ការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព រហូតដល់ជាប់ពន្ធនាគារផងដែរ។ ភាពសកម្ម និងក្លាហានរបស់ពួកគេ កំពុងផ្ដល់គម្រូដ៏អស្ចារ្យទៅកាន់អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាព ជាពិសេសយុវជនដែលចង់បានសេរីភាពពិតប្រាកដជាដើម។
យើងផ្តល់នូវអ្វីដែលប្រជាជនកម្ពុជាចង់បានរួមមាន៖ របាយការណ៍ដែលពឹងផ្អែកលើភស្តុតាង ដែលបង្ហាញពីការធ្វេសប្រហែស និងអំពើពុករលួយ ដោយអ្នកដែលមានធនធាន និងអ្នកមានអំណាច នៅក្នុងប្រទេសកម្ពុជាទៅលើបញ្ហាបរិស្ថាន។
លទ្ធផលកើនឡើង បន្ទាប់ពីវីដេអូរបស់យើងបានដឹងលឺដល់ប្រជាពលរដ្ឋ ដោយរំលេចយកបញ្ហាសំខាន់ៗដែលមិនអាចមិនអើពើបាន។ ការចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំដែលយើងបានទាក់ទាញ បានផ្តល់នូវរឿងរ៉ាវដល់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ដើម្បីផ្សព្វផ្សាយបន្ដទៅដល់មនុស្សនៅគ្រប់ទីកន្លែងបានដឹងកាន់តែច្បាស់អំពីបញ្ហាទាំងអស់នេះ។ មធ្យោបាយទាំងអស់នេះគឺបើកអោយមានភាពទូលំទូលាយ ដើម្បីជម្រុញអោយមានការដោះស្រាយអំពីបញ្ហាបរិស្ថាន និងសិទ្ធិមនុស្ស ដែលយើងទាំងអស់គ្នាចង់បាន។ សម្ពាធផ្នែកនយោបាយដែលបានអនុវត្តដោយរដ្ឋាភិបាលសព្វថ្ងៃ និងជាពិសេសចំពោះបុគ្គលនៅក្នុងការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងអស់នេះ បាននាំឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងគោលនយោបាយជាបន្ដបន្ទាប់។
សមិទ្ធផល និងភាពជោគជ័យមួយចំនួននៃវីដេអូខ្លីរបស់យើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជម្រុញឲ្យរដ្ឋាភិបាលបោះបង់ចោលផែនការសាងសង់ទំនប់វារីអគ្គិសនី នៅក្នុងព្រៃធំបំផុតរបស់ប្រទេសកម្ពុជា។ បញ្ចប់ការក្លែងបន្លំ និងការបំផ្លិចបំផ្លាញ ការទាញយក និងការនាំចេញខ្សាច់សមុទ្រទៅក្រៅប្រទេស។ ក្រៅពីនេះយើងបន្ដជម្រុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបង្ហូរទឹកស្អុយដែលមិនបានឆ្លងកាត់ការចម្រោះ ហូរចូលទៅក្នុងឆ្នេរដ៏បរិសុទ្ធ និងមួយចំនួនធំទៀត រួមជាមួយចុងក្រោងគឺការផ្សព្វផ្សាយពីកោះដ៏ស្រស់ស្អាតនៅកម្ពុជា គឺកោះកុងក្រៅ។ល។
ដើម្បីទស្សនាវីដេអូទាំងអស់របស់ពួកយើងសូម ចុចទីនេះ, ឬក៏ចូលទៅកាន់គេហទំព័រហ្វេសប៊ុក ចុចទីនេះ.
រោងចក្រចិនកែឆ្នៃស្វាយ នៅតែបន្តបង្ហូរសារធាតុគីមីចូលស្ទឹងក្រាំងអាតដោយពុំខ្វល់ពីសុខភាពពលរដ្ឋ រីឯអជ្ញាធរក៏ពុំមានចំណាត់ការណាមួយនៅឡើយ។
ទីតាំង៖ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ទីតាំងនៅលើ GoogleMap
https://maps.app.goo.gl/jGGkbqEBMNTHmyzi9?g_st=com.google.maps.preview.copy
#យីមលាងហ៊ី ៖ «ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងមិនបាក់ស្មារតីទេ ពីព្រោះបើសិនជាមានការឃុំខ្លួនខ្ញុំមែន គឺចេតនាដែលធំបំផុតគឺជាការបំបាក់ស្មារតីយុវជន គឺជាការបំបាក់ស្មារតីប្រជាពលរដ្ឋមិនឲ្យខ្វាយខ្វល់ពីបញ្ហាបរិស្ថាន មិនឲ្យខ្វាយខ្វល់ចំពោះការលើកកម្ពស់យុត្តិធម៌សង្គម បើសិនជាយើងបាក់ស្មារតី បើសិនជាអវត្តមានរបស់ខ្ញុំទៅហើយទាំងអស់គ្នាខ្លាច គឺបានន័យថាអំពើអាក្រក់នៅតែបង្ករកើតមានពាសពេញទូទាំងប្រទេសកម្ពុជា គឺបានន័យថាកូនចៅរបស់យើង តរជំនាន់ទៅមុខទៀត អាចនឹងក្លាយជាជនរងគ្រោះដូចជាខ្ញុំ ឬក៏ដូចទាំងអស់គ្នាដែលកំពុងរងគ្រោះនៅក្នុងពេលបច្ចុប្បន្ននេះដែរ សូមអរគុណ។»
#ដោះលែងភួនកែវរស្មី #ដោះលែងឡុងគន្ធា #ដោះលែងយីមលាងហ៊ី #ដោះលែងថុនរដ្ឋា #ដោះលែងលីចាន់ដារ៉ាវុត #ដោះលែងសកម្មជនបរិស្ថាន


Mother Nature Cambodia is a movement devoted to the protection of Cambodia's most precious asset: our nation's natural resources.