Recently, we have received information from sources within the industry that the Ministry of Mines and Energy is currently in discussions to issue a license for sand dredging and export to a company named "Cateris Marine & Resources (Cambodia) Co., Ltd” in Koh Kong Province.
Will the illegal activities of sand dredging and export return, and how will we participate together to protect our maritime territory from unscrupulous groups if this indeed happens?
We, Mother Nature Cambodia cannot preserve our natural resources everywhere throughout Cambodia if the laws at the borders are like this. Therefore, the voices of our people, especially the local communities in the affected areas, must be strong and united to protect their land. Only by doing so can we save ourselves from exploitation.
Urgent
Phnom Penh City!
The PM2.5 levels have reached hazardous levels on the AQI scale, posing a silent threat to the health of millions of people. However, the Cambodian government remains silent, with no action or concern, while citizens are breathing in polluted air.
We continue to hear "thank you for peace," but what is peace when there is no clean air to breathe? What is peace when people are poisoned by pollution day after day?
Where is the urgency to protect public health?
PM2.5 is not just invisible—it is life-threatening. Long-term exposure leads to respiratory diseases, heart disease, and premature death. This is not a minor issue. It is a public health crisis that is visible but largely ignored.
If the government truly values peace, urgent and transparent actions must be taken to manage polluters, reduce emissions, and protect future generations.
#ThanksPeace
This is the reality for those who dare to speak up in defense of Cambodia’s natural resources. Our friend, Ms. Long Kuntha, is an honest, humble, and selfless person, yet she has fallen victim to the unjust actions of the ruling regime. They wanted her arrested, charged, and imprisoned for 6 to 8 years simply for speaking out. Not only was she detained unjustly, but she was also subjected to abuse and exploitation.
Kuntha has said, ‘May I be the last victim of such injustice.’ It is deeply painful.
Many young Cambodians, including those of us continuing her mission, have drawn strength from her bravery. What has she done wrong?
#IAmLongKuntha
Daravuth said: 'Today we are afraid, but tomorrow we will suffer, my brothers and sisters! I hope that the arrest of anyone will not discourage other young Cambodians in our struggle for justice.'
Many young Cambodians have been inspired by Dara Vuth’s bravery, including those of us continuing his mission. What wrong has he committed?
#IAmLychanDaraVuth
Our friend, Keo Reaksmey, has said: 'Even if I am imprisoned for 5, 6, or 10 years, I will never apologize for something I did not do. I will not bow to those who seek to silence us.'
On July 2, the regime ordered the arrest of this young, bright, and passionate individual, sentencing her to 6 to 8 years in prison on charges of Plotting.
Her courage has inspired many young Cambodians, including us who continue her mission. What wrong has she committed?
#IAmKeoReaksmey
Wooden toothpicks have become the key product of Toothpick Co., Ltd., following unregulated timber exports to Vietnam.
Tycoons profit under the guise of "development," while activists face government persecution. How much longer will the Cambodian government ignore these crimes? What real economic benefit has the nation gained from this corrupt timber trade?
Curious! Is the Ministry of Environment protecting the environment, or is it protecting the powerful?
Today, ordinary citizens are being evicted, and environmental defenders are being arrested and silenced all in the name of development for the powerful. Does this so-called progress require the destruction of forests and the displacement of countless hectares of land?
#FreeOurFriends
#LyYongphat evades the law, and yet he has not had his development rights revoked? This person was sanctioned by the U.S. Department of the Treasury after being found involved in serious human rights violations. Why does it seem that the government is indifferent toward this individual? Why does he still have development rights over the Koh Kong island and other places? Can we trust that our rights are being protected as stated?
#FreeOurFriends #StopTheDestructionOfNaturalResources
When we advocate for the protection of natural resources, we often face accusations of being anti-development. But should we sacrifice these vital resources in the name of progress? Is development justified if it leads to excessive depletion of our natural heritage? Our five friends have been arrested for standing up against destructive practices masquerading as development.
#FreeOurFriends #StopTheDestructionOfNaturalResources
ទោះបីជាក្រសួងបរិស្ថាន បានសន្យាជាមួយប្រជាពលរដ្ឋថា នឹងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រក្នុងឆ្នាំ២០២១ក្តី ក៏ក្រសួងមួយនេះបានលេបសម្តីរបស់ខ្លួន មិនអើពើរអ្វីទាល់តែសោះ។ តើលោក លី យ៉ុងផាត់ ជាអ្នកណា ដែលអាចធ្វើឲ្យរដ្ឋមន្រ្តីក្រសួងបរិស្ថានចាស់ និងរដ្ឋមន្ត្រីថ្មីបោះចោលពាក្យសន្យារបស់ខ្លួនក្នុងការដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រក្នុងឆ្នាំ2021 ហើយមកហិតផោមរបស់លោកបែបនេះ?
មកពីរដ្ឋបាលខេត្តកោះកុង មើលមិនឃើញផែនទី អនុក្រឹត្យ និងច្បាប់ ឬយ៉ាងណា ទើបបានជាទៅបង្កើតទីលានចាក់សំរាមនៅក្នុងតំបន់ដែនជម្រកសត្វព្រៃបែបនេះ? ឬក៏មើលឃើញដែរ តែធ្វើមិនដឹង មិនខ្វល់ ? ឬមួយក៏រដ្ឋបាលខេត្តនេះ អសមត្ថភាពក្នុងការគ្រប់គ្រង ទុកដាក់សំរាម ? កុំព្រោះតែពាក្យថា «ព្រៃឈើតូចច្រឡឹងគួរឲ្យស្រលាញ់» ទើបឈូសឆាយ ដើម្បីវាតទីយកដីទៅចាក់សំរាមឲ្យសោះ ។
#សង្គ្រោះដែនជម្រកសត្វព្រៃពាមក្រសោប
#SavePeamKrosoapWildlifeSanctuary
ចលនាមាតាធម្មជាតិ មានការសោកស្តាយជាខ្លាំងចំពោះការចាប់ខ្លួនប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ លោក កើត សារ៉ាយ ដែលជាអ្នកបម្រើការងារសង្គមដើម្បីលើកស្ទួយយុត្តិធម៌ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងកិច្ចការពារបរិស្ថាន។ ការចាប់ខ្លួននេះធ្វើឡើងខុសនីតិវិធី ដោយអាជ្ញាធរពុំបានអានដីការចាប់ខ្លួនឱ្យបានចប់សព្វគ្រប់ និងគ្មានពត៌មានណាមួយបញ្ជាក់អំពីមូលហេតុ ឬបទចោទប្រកាន់លើរូបលោកទាល់តែសោះ។
ពួកយើងទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ដើម្បីឱ្យលោកបានបម្រើការងារជាប្រយោជន៍ដល់ប្រជាជនខ្មែរបន្តទៀត!
#ដោះលែងលោកកើតសារ៉ាយ
#កងកម្លាំងបម្រើជាតិមិនមែនបម្រើបុគ្គលទេ!
ទោះបីជាមានការមិនពេញចិត្តពីប្រជាជនខ្មែរយ៉ាងណាក្តី ក្រសួងពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការការពារទឹកធ្លាក់រូងប្រចៀវនៅឡើយទេ។ ហេតុនេះ ទេសចរណ៍យើងដែលចង់ទៅលេងទឹកធ្លាក់នេះ មានតែទ្រាំរម៉ាស់សិនទៅ។ ធ្វើម៉េច បើស្រុកយើងមានអ្នកដឹកនាំក្រសួងល្អៗ សកម្មខាងបំផ្លាញធនធានធម្មជាតិ។
#ការពារតំបន់អេកូទេសចរណ៍ជីផាត
លោក អ៊ាង ផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្មីប្តេជ្ញាពង្រីកគម្របព្រៃឈើឱ្យបាន៦០ភាគរយនៅក្នុងឆ្នាំ២០៥០! ខណៈពេលដែរ៖
- សហគមន៍មិនត្រូវបានអនុញ្ញាតឱ្យចូលល្បាតព្រៃ
- ព្រៃតំបន់ការពារដោយច្បាប់ត្រូវបានកាត់ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជា ឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិកែប ឧទ្យានជាតិគិរីរម្យ និងការកាប់បំផ្លាញរាល់ថ្ងៃនៅព្រៃឡង់ ព្រៃព្រះរការជាដើម
- នៅតែបន្តអាជ្ញាបណ្ណឱ្យក្រុមហ៊ុននាំឈើចេញក្រៅប្រទេស ដូចជាក្រុមហ៊ុនអង្គរផ្លាយវ៉ូត។
បើនៅតែបែបនេះ តើក្រសួងនឹងរាប់គម្របព្រៃឈើរបៀបណា? ឬមួយដើមស្វាយចន្ទី ដំឡូងមី ស្ពៃ ត្រកួន និងត្រប់នឹងត្រូវបានរាប់ថាជាគម្របព្រៃឈើបៃតងក្នុងឆ្នាំ២០៥០ដែរ?🙏🤣
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានបញ្ជាក់ថា បុគ្គលឈ្មោះ ហេង សួរ ដែលត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងការកាត់ឆ្វៀលផ្ទៃដីទំហំជាង៩១ហិកតាឱ្យនោះ ជាបុគ្គលផ្សេងដែលមានឈ្មោះដូចគ្នានឹងរដ្ឋមន្រ្តីក្រសួងការងារលោកហេង សួរ។
រដ្ឋមួយកាត់ដីឱ្យមនុស្សអាថ៍កំបាំង គឺជារឿងគួរឱ្យអស់សំណើច។ តើហេង សួរនោះជានរណា? ម្ចាស់ក្រុមហ៊ុនឈ្មោះអ្វី? មកពីណា? រកស៉ីអ្វី? សូមក្រសួងមានសមត្ថកិច្ចធ្វើការគូសបញ្ជាក់លើចំណុចទាំងនេះ។
វាមកវិញហើយ! 😲.
វាមកបំផ្លាញគ្មានសល់!
វាធ្វើឲ្យគ្រប់គ្នាខ្លាចរអា!
បងប្អូនមានដឹងទេ សាឡង់បូមខ្សាច់ធំៗកំពុងតែចាប់ផ្ដើមបូមខ្សាច់នៅក្នុងតំបន់រ៉ាមសារកោះកាពិឡើងវិញហើយ ។ កន្លងមកតំបន់នេះធ្លាប់ត្រូវបានបូមខ្សាច់ទៅលក់នៅក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យធនធានធម្មជាតិនៅតំបន់នេះត្រូវរង្គោះរង្គើរ រលាយកោះបាត់អស់មួយចំនួន តើមូលហេតុអ្វីទើបការបូមខ្សាច់នេះត្រូវបានបើកដំណើរការឡើងវិញ?
អភិវឌ្ឍន៍!!!
អភិវឌ្ឍន៍ ចាំបាច់បំផ្លាញកេរមរតកពីដូនតា?
អភិវឌ្ឍន៍ ចាំបាច់ត្រូវតែលុបបឹង?
អភិវឌ្ឍន៍ ចាំបាច់ដេញប្រជាជនសាមញ្ញចេញផ្តល់ដីឱ្យឧកញ៉ា?
អភិវឌ្ឍន៍ ចាំបាច់មានតែអ្នកមានអំណាច មានលុយ មានបក្សពួកទើបអាចបានដីអភិវឌ្ឍន៍?
អភិវឌ្ឍន៍ រហូតទឹកជន់លិចទីក្រុងជារឿងធម្មតា?
ចុះចំពោះបងប្អូន អភិវឌ្ឍន៍ មានន័យដូចម្ដេចដែរ?
យើងត្រូវការការអភិវឌ្ឍដើម្បីទាំងអស់គ្នា!
#ស្រណោះបឹងស្រុកខ្មែរ
#សូមឱ្យចប់ត្រឹមជំនាន់យើង
អន្តរជាតិ VS កម្ពុជា
គណៈកម្មការក្នុងការផ្តល់ពានរង្វាន់ Right Livelihood បានលើកឡើងថា ពានរង្វាន់ Right Livelihood ត្រូវបានផ្តល់ឱ្យចលនាមាតាធម្មជាតិសម្រាប់ “ភាពក្លាហាន និងភាពទាក់ទាញរបស់ពួកគេក្នុងការអភិរក្សបរិស្ថានធម្មជាតិនៅក្នុងបរិបទសង្គមមួយដែលលំហប្រជាធិបតេយ្យត្រូវបានរិតត្បិតក្នុងកម្រិតធ្ងន់ធ្ងរ”។
ព្រះរាជអាជ្ញាកម្ពុជាលោក ច្រឹង ខ្មៅបានលើកឡើងយ៉ាងខ្លីខ្លឹមថា “គ្មានភាពចាំបាច់+មិនអនុញ្ញាតឲ្យចេញក្រៅប្រទេស”។
តើមានអ្វីដែលបណ្ដាលឲ្យចិត្តគំនិតពីរខុសគ្នាផ្ទុយស្រឡះបែបនេះ?
ការមិនអនុញ្ញាតឲ្យពួកយើងទៅទទួលពានរង្វាន់បានបង្ហាញអំពីសម្រែកនៃការឈឺចាប់របស់ប្រជាពលរដ្ឋ និងសហគមន៍រងគ្រោះគ្រប់ជំនាន់ដោយសារការអភិវឌ្ឍដោយគ្មានតម្លាភាពក្រោមរូបមន្តអេកូទេសចរណ៍ធម្មជាតិបែបក្លែងក្លាយ។
ពួកយើងជាសកម្មជនធ្វើការងារការពារបរិស្ថាន តើធ្វើដើម្បីនរណា?
ដើម្បីខ្លួនឯង ✅
ដើម្បីគ្រួសារ ✅
ដើម្បីសង្គម ✅
ពួកយើងមិនចង់ឲ្យខ្យល់ដង្ហើមក្មេងៗដែលកើតមកមិនដឹងអី ត្រូវរងគ្រោះដោយសារការដឹកនាំដែលចាត់ទុកការការពារសិទ្ធិមនុស្ស និងបរិស្ថានជាអំពើក្បត់ជាតិនោះទេ។ ក្មេងៗជំនាន់ក្រោយសក្តិសមនឹងទទួលបានជីវិតល្អប្រសើរជាងពួកយើង។ សូមកុំឲ្យពួកគេវេទនាទៀតអី។ ឲ្យវាចប់ត្រឹមជំនាន់យើងទៅ!
#letitendinourgeneration
#JusticeForAll
នំប៉័ង នំប៉័ង! នំប៉័ងលោកធំ នំប៉័ងឧកញ៉ា និងនំប៉័ងរដ្ឋមន្ត្រី! 🥖🥖
បើនំប៉័ងទាំងអស់សុទ្ធតែជាកម្មសិទ្ធអ្នកមាន តើពលរដ្ឋសាមញ្ញបាននំប៉័ងពីណាមកហូប?
#សូមឱ្យចប់ត្រឹមជំនាន់យើង
#បញ្ឈប់ការកាត់ឧទ្យានជាតិនានានៅកម្ពុជា
#ធនធានធម្មជាតិជាសម្បត្តិរួម
ចង់កាត់ ឬចង់ពង្រីក ប៉ុន្ដែមិនបញ្ចេញព័ត៌មានលម្អិតឲ្យបានច្បាស់លាស់ពីឧទ្យានជាតិកម្ពុជា!!!
រៀនហើយ អានហើយ ដឹងហើយ ចំណែកច្បាប់ក៏ល្អឥតខ្ចោះ ប៉ុន្តែការពិតជាក់ស្ដែង តំបន់ការពារធម្មជាតិមួយចំនួននៅកម្ពុជា ត្រូវបានលក់ឲ្យក្រុមអ្នកមានលុយ អ្នកមានអំណាច បំផ្លាញខ្ទេចខ្ទីធនធានធម្មជាតិខ្មែរ ឈូសអស់ព្រៃឈើក្លាយជាវាលរហោឋាន។
បានប៉ុណ្ណឹង ហើយចង់បានប៉ុណ្ណាទៀត! បំផ្លាញប៉ុណ្ណឹងហើយ ចង់បំផ្លាញប៉ុណ្ណាទៀត! ពួកយើងមិនចង់បានអ្វីទៀតទេចង់ត្រឹមរក្សាធនធានធម្មជាតិដែលនៅសេសសល់ប៉ុណ្ណោះ។
ក្នុងឆ្នាំ២០២៣ ក្រសួងបរិស្ថាន សម្រុកចេញអនុក្រឹត្យកែប្រែតំបន់ការពារធម្មជាតិជាច្រើនកន្លែង មានទាំងបន្ថយ និងបន្ថែមទំហំ។
ចំពោះការបន្ថែមទំហំ ពួកយើងពិតជាត្រេកអរ និងគាំទ្រ ប៉ុន្តែគ្រាន់តែមិនដឹងថា យកដីព្រៃនៅកន្លែងណាមកបន្ថែម? បើព័ត៌មានពីការកាប់បំផ្លាញព្រៃឈើ មានស្ទើររាល់ថ្ងៃ តិចពង្រីកប៉ះចំដីពលរដ្ឋអ្នកស្រុកទៅ?
ពួកយើងសូមសំណូមពរដាច់ខាតទៅកាន់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានជិតផ្លាស់តំណែង និងឯកឧត្ដម អ៊ាង សុផល្លែត ដែលមកកាន់តំណែងនេះជំនួសឆាប់ៗ សូមឲ្យគោរពស្មារតី មាត្រា៨ នៃច្បាប់ស្ដីតំបន់ការពារធម្មជាតិ។ ពួកយើងមានក្ដីបារម្ភពីហានិភ័យទៅលើធនធានធម្មជាតិ ចំពោះការបន្ថយទំហំដីចេញពីតំបន់ការពារធម្មជាតិនាពេលថ្មីៗនេះ ដែលគោលបំណងក្នុងអនុក្រឹត្យទាំងនោះហាក់មានន័យទូលំទូលាយពេក និងគ្មានតម្លាភាព។
#savenationalpark
#បញ្ឈប់ការកាត់ឧទ្យានជាតិនានានៅកម្ពុជា
តើមានមូលហេតុអ្វីខ្លះនៅពីក្រោយការទទួលបានដីដ៏ច្រើនសន្ធឹកសន្ធាប់របស់ឧកញ៉ា ជឹង សុគន្ធារី ?
នៅក្នុងឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចកាត់ដីដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ ទៅឲ្យក្រុមហ៊ុន One More LTD របស់ឧកញ៉ា ជឹង សុគន្ធារី ក្នុងនោះរួមមាន ៖
- ឧទ្យានជាតិគិរីរម្យ ២២១,៩៤ហិចតា ( ២៦ មិថុនា ២០២២ )
- ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ៦៤៩ហិចតា (២៦ កក្កដា ២០២២ )
- ដែនជម្រកសត្វព្រៃកែវសីម៉ា ៧០ហិចតា (១៦ កក្កដា ២០២២)
- ឧទ្យានជាតិកែបក្នុងផ្ទៃដីចំនួន ២៩ហិចតា ( ២៥ វិច្ឆិកា ២០២២)
យើងពិតជាមានការព្រួយបារម្ភថាការផ្ដល់សិទ្ធិគ្រប់គ្រងតំបន់ទាំងនេះអាចបង្កការគំរាមកំហែងចំពោះធនធានធម្មជាតិនិងសត្វព្រៃ ដូចករណីភ្នំតាម៉ៅជាឧទាហរណ៍ស្រាប់។
បើទោះបីជាកន្លងមក មានការបង្ហាញក្ដីព្រួយបារម្ភ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ យុវជន សកម្មជន ព្រមទាំងស្នើសុំក្រសួងបរិស្ថានបញ្ឈប់ការកាត់ឧទ្យានជាតិឱ្យឯកជន និងដកសិទ្ធិអភិវឌ្ឍន៍ពីក្រុមហ៊ុននេះក្ដី ក៏ក្រសួងនៅមិនទាន់មានចំណាត់ការ និងដំណោះស្រាយតាមសេចក្ដីស្នើរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៣៥ នៅឡើយទេ ក្រៅតែពីការចេញសេចក្ដីថ្លែងការណ៍ចោទប្រកាន់ក្រុមយុវជន។
ពួកយើងនៅតែបន្តធ្វើជាយុទ្ធនាការដើម្បីស្នើសុំបញ្ឈប់ការកាត់ដីឧទ្យានជាតិ និងដែនជម្រកសត្វព្រៃទៅឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍ ព្រមទាំងជម្រុញឱ្យរក្សាទុកធនធានទាំងនោះជាទ្រព្យសម្បត្តិសាធារណៈគ្រប់គ្រងដោយរដ្ឋវិញ។
#បញ្ឈប់ការកាត់ឧទ្យានជាតិនានានៅកម្ពុជា
#SaveNationalPark
See this cartoon on our FB page
We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.